Episodes

Tuesday Jun 06, 2023
ហាស្លាក់ ខ្ជាក់ស្លែង
Tuesday Jun 06, 2023
Tuesday Jun 06, 2023
ក្នុងវគ្គនេះ យើងទាំង៤ បានផ្លាស់ប្តូរយោបល់គ្នាច្រើន ទាក់ទងនឹងការងារផង និង បទពិសោធន៍ជីវិតផង យោបល់ណាល្អគួរយកទៅគិត យោបល់ណាមិនពេញចិត្តបោះវាចោល។ ការជជែកគ្នាដោយគ្មានការព្រៀងទុក វាមានធម្មជាតិរបស់វា! ភ្ញៀវកិត្តិយសៈ ប្អូន Maily , ប្អូន Both និង ប្អូន Brave ពី EDM Cambodia

Tuesday May 30, 2023
ផ្តល់តម្លៃចំពោះ មនុស្សដែលយើងស្រលាញ់
Tuesday May 30, 2023
Tuesday May 30, 2023
រំលឹករឿងអតីតលេងៗជាមួយប្អូនទាំង២ ជជែកគ្នារឿងអនាគត និង ការជ្រើសរើសពួកម៉ាក មួយរយឆ្នាំ ពេលខ្លះ ការលះបង់ត្រូវមានរៀងៗខ្លួន និងហ៊ានតស៊ូដើម្បីការស្រលាញ់ចំពោះអ្នកណាម្នាក់។ សេចក្តីស្រលាញ់ដែលបរិសុទ្ធជា សុភមង្គលមួយដែល លុយ ឬ របស់អ្វីមិនអាចយកមកទិញវាបាននោះទេ! ក្នុងវគ្គនេះ ការសន្ទនារបស់ពួកយើងទាំង៣ មានអារម្មណ៍ថា ជាការបន្ធូរ និង លើកទឹកចិត្តឲ្យបងប្អូនហ៊ានសម្រេចក្តីបំណងរបស់ខ្លួនឯង គឺជ្រើសរើសមនុស្សដែលយើងស្រលាញ់ឲ្យបានពិតប្រាកដ ភ្ញៀវកិត្តិយសៈ ប្អូន Q-win និង ប្អូន ហរទ័យ

Tuesday May 23, 2023
សំនួរចាក់ដោត ចម្លើយចាក់ទ្រូង
Tuesday May 23, 2023
Tuesday May 23, 2023
វគ្គនេះខ្ញុំឆ្លើយនិងសំនួរប្រិយមិត្តដែលបានសួរកាលពីលើកមុនមក! និយាយច្រើនបន្តិចតែសប្បាយចិត្តដែលបានដកពាក្យជាច្រើនចេញពីទ្រូង!

Wednesday Apr 26, 2023
ចេះឯងឲ្យក្រែងចេះគេ
Wednesday Apr 26, 2023
Wednesday Apr 26, 2023
លើកនេះ Athika គាត់មកជាមួយមិត្តរួមការងារ ដើម្បីចែករំលែកបទពិសោធន៍ ផ្តល់ការងារជាក្រុម និង ចែករំលែកបទពិសោធន៍ក្នុងវិស័យផលិតវីដេអូផងដែរ! ចេះឯងឲ្យក្រែងចេះគេ!
ភ្ញៀវកិត្តិយសៈ Athika និង Zac

Tuesday Apr 18, 2023
មិត្ត១០០ឆ្នាំគុណភាព
Tuesday Apr 18, 2023
Tuesday Apr 18, 2023
ម្នាក់ៗមានឯកជនភាពរៀងៗខ្លួន ពេលខ្លះយើងបញ្ចេញបាន ពេលខ្លះទៀតយើងរក្សារទុកសម្រាប់ជីវិតឯកជនរបស់យើង! ក្នុងវគ្គនេះ អ្នកនិងស្គាល់កាន់តែច្បាស់ពី CEO គុណភាព និង ជិវិតឯកជនរបស់គាត់ច្រើនដែរ ប៉ុន្តែគាត់បាននិយាយថា "សុខចិត្តបង្រៀនមនុស្សឲ្យស្ទូចត្រី ជាជាងឲ្យត្រីស្រាប់ទៅគេ" តើបងប្អូនយល់យ៉ាងណាដែរ? ភ្ញៀវកិត្តិយសៈ ប្អូន @MMegamind និង ប្អូន ធីតា (Thyda)

Tuesday Apr 11, 2023
ទង្វើមានប្រសិទ្ធភាពជាងសម្តី
Tuesday Apr 11, 2023
Tuesday Apr 11, 2023
មនុស្សយើង តែងតែចង់ធ្វើនេះធ្វើនោះ ពេលខ្លះគេក៏ទទួលយក ពេលខ្លះអ្វីដែលយើងធ្វើទៅក៏មិនបានទៅដល់គោលដៅ! អ្វីដែលសំខាន់ នោះគឺ តើយើងហ៊ានប្តេជ្ញារពុះពារធ្វើវាឲ្យអស់ពីបេះដូងដែរឬអត់? ក្នុងវគ្គនេះយើងពិភាក្សារគ្នាច្រើនពី បទពិសោធន៍ការងារ និង ជីវិត ទាំងផ្អែម ប្រៃ ល្វីង និង ជូរចត់ផងដែរ!
ភ្ញៀវកិត្តិយសៈ ប្អូន @REEZYnotREZZY និង KWOK (Music Producer)
Co-Host: @ravenblaze99