រៀនផតខាសន៍ Rean Podcast
Casual conversation with friends and fellows about life.
Podcast Description
Casual conversation with friends and fellows about life.
Episodes

Oct 24, 2023
រក្សាព្រៃគង់មិនខ្វះឧសដុតទេ
Oct 24, 2023
Oct 24, 2023
1hr 52 min
កីឡាក្តី ការសម្រាកកម្សាន្តក្តី ឲ្យតែយើងធ្វើដោយគ្មានព្រំដែន វាហ្នឹងនាំផលលំបាកមកកាន់យើងវិញ! អ្វីក៏ដោយធ្វើឲ្យមានកំណត់ហើយ កុំជ្រុលហួសហេតុពេក ត្រូវគិតពីកត្តាផ្សេងៗ ដើម្បីធ្វើឲ្យក្តីស្រមៃ ឬ គោលដៅថ្មីទទួលបានផលល្អ! ភ្ញៀវកិត្តិយសៈ Sai & Den

Oct 17, 2023
រនាបបាក់គេយករនាបជួស
Oct 17, 2023
Oct 17, 2023
1hr 51 min
ពាក្យចាស់លោកពោលថា រនាបបើបាក់យើងយករនាបមកជួស ចុះបើសិនសម្តីហួស យើងគួរធ្វើយ៉ាងម៉េច? សង្គមបច្ចុប្បន្នពោរពេញទៅដោយការប្រកួតប្រជែង សំខាន់តើ អ្នកប្រជែងជាមួយអ្នកណា? ជាច្រើនអ្នកនឹងឆ្លើយថា ជាមួយមនុស្សដែលខ្លាំងជាងខ្លួន ប៉ុន្តែយើងគួរសាក ប្រជែងជាមួយខ្លួនឯងម្តងមើលថា តើយើងអាចឈ្នះភាពខ្ជិលច្រអូស ឬ ភាពភ័យខ្លាចយើងបានដែរឬអត់? ភ្ញៀវកិត្តិយសៈ ChangsterCo-Host: RavenBlaze

Oct 10, 2023
អតីត បច្ចុប្បន្ន អនាគត
Oct 10, 2023
Oct 10, 2023
1hr 48 min
ទៅប្រៀបធៀបជីវិតគេមកយើងធ្វើអ្វី? យើងមានអ្វី យើងធ្វើបានប៉ុណ្ណា យើងសួរខ្លួនឯងថា យើងមកដល់ចំណុចមួយនេះដោយរបៀបណា? ភាគនេះយើងជជែកច្រើនពីជីវិត ពណ៌សម្បុររបស់មនុស្ស និងការរាប់អានគ្នា ក្នុងនាមជាគ្រួសារ ឬ មិត្តភ័ក្តិ។ យើងគួរមានចិត្តក្លាហាន ក្រៅពីគ្រាន់តែគិត យើងត្រូវធ្វើ ត្រូវសាកល្បង ហ៊ានទទួលយកលទ្ធផលទាំងល្អ ឬ អាក្រក់ ដើម្បីឲ្យយើងមានអនាគតល្អ!ភ្ញៀវកិត្តិយសៈ វិសាល និង វាសនាស្តាប់បានតាម៖Spotify: https://spoti.fi/3Uc92tmGoogle Podcast: https://bit.ly/3uXGzgOiTune: https://apple.co/3RIFIdk

Oct 2, 2023
ក្លាហានថ្ងៃមុន ទើបមានថ្ងៃនេះ
Oct 2, 2023
Oct 2, 2023
1hr 58 min
ទៅប្រៀបធៀបជីវិតគេមកយើងធ្វើអ្វី? យើងមានអ្វី យើងធ្វើបានប៉ុណ្ណា យើងសួរខ្លួនឯងថា យើងមកដល់ចំណុចមួយនេះដោយរបៀបណា? ភាគនេះយើងជជែកច្រើនពីជីវិត ពណ៌សម្បុររបស់មនុស្ស និងការរាប់អានគ្នា ក្នុងនាមជាគ្រួសារ ឬ មិត្តភ័ក្តិ។ យើងគួរមានចិត្តក្លាហាន ក្រៅពីគ្រាន់តែគិត យើងត្រូវធ្វើ ត្រូវសាកល្បង ហ៊ានទទួលយកលទ្ធផលទាំងល្អ ឬ អាក្រក់ ដើម្បីឲ្យយើងមានអនាគតល្អ!ភ្ញៀវកិត្តិយសៈ Mariam និង Vitou

Sep 26, 2023
កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប
Sep 26, 2023
Sep 26, 2023
2hr 9 min
គ្មានអ្នកណាចង់លំបាក ឬ ទទួលលទ្ធផលមិនល្អទេ! សំខាន់ខ្លួនយើងមានការតាំងចិត្តខ្ពស់កម្រិតណា! អ្នកណាមិនចង់ល្អ? អ្នកណាមិនចង់មានបាន? អ្វីដែលអ្នកគួរគិតឬ យកមកពិចារណានោះគឺមើលជុំវិញខ្លួនអ្នក ចាប់ផ្តើមពីអ្នកមុនគេ សួរខ្លួនឯងថា តើថ្ងៃនេះអ្នកបានធ្វើអ្វីដែលធ្វើឲ្យជីវិតអ្នកប្រសើរជាងម្សិលមិញដែរឬអត់?
ថវិការដែលបានមក Ads ក្នុងភាគនេះនឹងបរិច្ចាគទៅដល់មន្ទីពេទ្យកុមារអង្គរ
ភ្ញៀវកិត្តិយសៈ Travel with Rith - ធ្វើដំណើរជាមួយរិទ្ធិ
Co-Host: Seak

Aug 29, 2023
ខ្ញីកាន់តែចាស់កាន់តែហិរ
Aug 29, 2023
Aug 29, 2023
1hr 48 min
នៅក្មេងយើងចង់សប្បាយ យើងភ្លើតភ្លើន! អ្វីៗហាក់ដូចជាមិនមានកង្វល់អ្វីទាំងអស់! ដល់ចាស់ទៅ ទំនួលខុសត្រូវ ១ពាន់មុខ ទាំងខ្លួនឯងផង ទាំងកសាងគ្រួសារផង និង ប៉ាម៉ាក់ផង! គិតឲ្យសព្វៗទៅ សប្បាយឲ្យទាន់ខ្លួននៅក្មេង តែកុំសប្បាយជ្រុលដល់ថ្នាក់មិនគិតពីខ្លួនឯង និងអ្នកជុំវិញខ្លួន! ភ្ញៀវកិត្តិយសៈ ZK





