រៀនផតខាសន៍ Rean Podcast
Casual conversation with friends and fellows about life.
Podcast Description
Casual conversation with friends and fellows about life.
Episodes

Apr 18, 2023
មិត្ត១០០ឆ្នាំគុណភាព
Apr 18, 2023
Apr 18, 2023
1hr 43 min
ម្នាក់ៗមានឯកជនភាពរៀងៗខ្លួន ពេលខ្លះយើងបញ្ចេញបាន ពេលខ្លះទៀតយើងរក្សារទុកសម្រាប់ជីវិតឯកជនរបស់យើង! ក្នុងវគ្គនេះ អ្នកនិងស្គាល់កាន់តែច្បាស់ពី CEO គុណភាព និង ជិវិតឯកជនរបស់គាត់ច្រើនដែរ ប៉ុន្តែគាត់បាននិយាយថា "សុខចិត្តបង្រៀនមនុស្សឲ្យស្ទូចត្រី ជាជាងឲ្យត្រីស្រាប់ទៅគេ" តើបងប្អូនយល់យ៉ាងណាដែរ? ភ្ញៀវកិត្តិយសៈ ប្អូន @MMegamind និង ប្អូន ធីតា (Thyda)

Apr 11, 2023
ទង្វើមានប្រសិទ្ធភាពជាងសម្តី
Apr 11, 2023
Apr 11, 2023
1hr 52 min
មនុស្សយើង តែងតែចង់ធ្វើនេះធ្វើនោះ ពេលខ្លះគេក៏ទទួលយក ពេលខ្លះអ្វីដែលយើងធ្វើទៅក៏មិនបានទៅដល់គោលដៅ! អ្វីដែលសំខាន់ នោះគឺ តើយើងហ៊ានប្តេជ្ញារពុះពារធ្វើវាឲ្យអស់ពីបេះដូងដែរឬអត់? ក្នុងវគ្គនេះយើងពិភាក្សារគ្នាច្រើនពី បទពិសោធន៍ការងារ និង ជីវិត ទាំងផ្អែម ប្រៃ ល្វីង និង ជូរចត់ផងដែរ!
ភ្ញៀវកិត្តិយសៈ ប្អូន @REEZYnotREZZY និង KWOK (Music Producer)
Co-Host: @ravenblaze99

Mar 21, 2023
រៀនលើកទឹកចិត្ត
Mar 21, 2023
Mar 21, 2023
1hr 40 min
ពួកយើងជជែកគ្នាច្រើនពី ខ្សែរជីវិតតាំងពីធ្លាប់ទាត់បាល់ជាមួយគ្នា កាលពី ៩ ឆ្នាំមុន! រឿងកើតឡើងច្រើនតែមិត្តភាពនៅដដែល! ការលើកទឹកចិត្ត គឺចាំបាច់ណាស់សម្រាប់អ្នកដែលកំពុង លំបាក ទាល់ច្រក និង ឯការ! ពាក្យល្អៗ ពីរ ឬ បីឃ្លា អាចធ្វើឲ្យមនុស្សម្នាក់ពី សោកសៅមកញញឹមវិញបាន ថាមិនត្រូវអាចជួយតម្រង់ទិសគាត់បានទៀត! ចូលរួមលើកទឹកចិត្តមិត្តៗ គ្រួសារអ្នកឲ្យបានច្រើន! យើងត្រូវរស់ក្នុងភាពវិជ្ជមានទាំងអស់គ្នា!
ភ្ញៀវកិត្តិយសៈ ប្អូន @CHORNRATANAK និងប្អូន ReachJni Toch - រាជនីតូច

Mar 14, 2023
កុំរស់ក្នុងអតីតកាល
Mar 14, 2023
Mar 14, 2023
1hr 26 min
មនុស្សម្នាក់ៗមានខ្សែរជីវិត និង អាជីព ខុសៗគ្នា។ យើងមិនគួរមើលស្រាល វាយតម្លៃឬ បង្អាប់គេដោយសារយើងមិនពេញចិត្តឬ មិនចង់ប្រកបអាជីពនោះទេ! សង្គមនេះបង្រៀនយើងរាល់ថ្ងៃឲ្យចេះដើរទៅមុខ និងរៀនពីអ្នកដទៃ ដូច្នេះសម្រាប់យើង ជាក្មេងៗជំនាន់រៀនរស់ជាមួយបច្ចុប្បន្នខ្លះ និងចងចាំអតីតកាលខ្លះ! ពួកយើងទាំង៣ បានជជែកគ្នាច្រើនពី ជីវិតផ្ទាល់ខ្លួន និងការងារខ្លះដែលអាចធ្វើឲ្យអ្នកស្តាប់បានយល់ពីជ្រុងមួយទៀតរបស់ជីវិតពួកយើង។
ភ្ញៀវកិត្តិយសៈ ប្អូន Mina និងប្អូន Nha មកពី K've Entertainment

Mar 7, 2023
កូន និង ពួកម៉ាកចូល Podcast
Mar 7, 2023
Mar 7, 2023
15 min
ក្មេងអាយុ ៥ ឆ្នាំ មិនខ្លាចមិនអៀន ហើយនិយាយត្រង់ៗ សួរអីឆ្លើយហ្នុង សរសើរគាត់អត់ខ្លាចកាមេរ៉ា និយាយធម្មតា គ្រាន់បើជាងខ្ញុំកាលនៅក្មេងទៀត! ស្តាប់កម្សាន្តលេងសិនទៅបងប្អូន ដោយសារ សប្តាហ៍ក្រោយ មានវគ្គពិសេសជាងនេះទៀត! ភ្ញៀវកិត្តិយសៈ Endear ឥណ្ឌា និង ខេននី Kenny

Feb 14, 2023
មុជឲ្យជ្រៅទៅឲ្យឆ្ងាយ
Feb 14, 2023
Feb 14, 2023
1hr 38 min
ដើម្បីបានជំនាញមួយជាក់លាក់ អ្នកត្រូវមានការប្តេជ្ញាខ្ពស់ ត្រូវហ៊ានធ្វើឲ្យលើសពីការស្រលាញ់ និងចំណាយពេលដុសខាត់វាឲ្យបានល្អ ពីមួយថ្ងៃទៅមួយថ្ងៃ! ក្នុងវគ្គនេះ យើងទាំង៣ ជជែកគ្នាពីដំណើរការងារ និង សន្ទុះនៃការគាំទ្រវិស័យកីឡាក្នុងស្រុក ហើយក៏សង្ឃឹមថា យើងមិនបានតែមួយឆាវ! ចូលរួមគាំទ្រវិស័យកីឡា និង ត្រៀមខ្លួនទទួលភ្ញៀវជាតិ និងអន្តរជាតិ នាពេលខាងមុខនេះ នៅក្នុងព្រឹតិ្តការ កីឡាស៊ីហ្គេម ២០២៣!ភ្ញៀវកិត្តិយសៈ បង ណាថាន់ និង ប្អូន មនោរម្យ
ស្តាប់បានតាម៖
Spotify: https://spoti.fi/3Uc92tm
Google Podcast: https://bit.ly/3uXGzgO
iTune: https://apple.co/3RIFIdk





