រៀនផតខាសន៍ Rean Podcast
Casual conversation with friends and fellows about life.
Podcast Description
Casual conversation with friends and fellows about life.
Episodes

Oct 13, 2022
ធ្វើការជាមួយ មិត្តភ័ក្រ្ត ស្រួលឬអត់?
Oct 13, 2022
Oct 13, 2022
1hr 37 min
ការងារ គឺជាទំនួលខុសត្រូវ ចុះបើមាន មិត្តភាព មកលាយឡំ? តើអ្នកនឹង មានវិធីណាដើម្បីធ្វើឲ្យ បរិស្ថានការងារនោះវា ងាយស្រួល នៅទៅមុខបានល្អ? ភ្ញៀវកិត្តិយសៈ @Seak Vlogger & Heng

Sep 20, 2022
បទពិសោធន៍ការងារជាគ្រូយើង
Sep 20, 2022
Sep 20, 2022
1hr 48 min
គ្មានអ្នកណាចង់ធ្វើឲ្យគេមួយជីវិតទេ ប៉ុន្តែ កុំភ្លេចថាបើអ្នកចេះស្រូបយកចំណេះដឹង និងចាប់យកឳកាសដែលមាននៅនឹងកន្លែងធ្វើការនោះ អ្នកនឹងទទួលបាននូវមេរៀន ជាមួយបទពិសោធន៍ជាច្រើន ដែលលុយមិនអាចទិញបាន! ដំណើរជីវិតការងារម្នាក់ៗមាន ផ្លូវខុសៗគ្នា និង គោលដៅក៏ប្លែកពីគ្នា! ក្នុងវគ្គយើងទាំង៣ បានចែករំលែកពី អ្វីដែលធ្លាប់ឆ្លងកាត់ក្នុងវិស័យ Multimedia ឬ ប្រព័ន្ធផ្សព្វផ្សាយចំរុះ។ ភ្ញៀវកិត្តិយសៈ @Nov Sovannaroth & @Jinn កុសល ពុទ្ធីរតនៈ

Sep 6, 2022
ទស្សនៈយើងនិងទស្សនៈអ្នក
Sep 6, 2022
Sep 6, 2022
1hr 14 min
ការស្រលាញ់មានគ្រប់ប្រភេទ ប៉ុន្តែ តើអ្នកអោយអាតិភាព ទៅលើអ្វីមុន? ក្រពះ? សេដ្ឋកិច្ចគ្រួសារ? សុភមង្គលផ្លូវចិត្ត ឬ ទំនួលខុសត្រូវ? ទាំងនេះជាទស្សនៈរបស់យើងទាំង៣នាក់! ស្តាប់តាមការគួរ!
ភ្ញៀវកិត្តិយសៈ Your Perspective ទស្សនៈរបស់អ្នក

Aug 23, 2022
ស្វែងរកខ្លួនឯង
Aug 23, 2022
Aug 23, 2022
1hr 15 min
ពេលខ្លះយើងធ្វើការច្រើនជ្រុលពេក យើងគិតថាយើងកំពុងតែសប្បាយ ហើយ ក៏ភ្លេចខ្លួនថា ត្រូវថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ បន្ទាប់មកយើងក៏បាត់បង់អារម្មណ៍ល្អជាមួយការងារនោះ។ វាជារឿងធម្មតា ប៉ុន្តែ សំនួរសួរថា តើយើងគួរសម្រាកសិនឬ បន្តទៅមុខទៀត? សូមឆ្លើយខាងក្រោម។
ភ្ញៀវកិត្តិយសៈ ក្មេងខ្មែរ - KmengKhmer

Aug 16, 2022
គេជាគេ យើងជាយើង
Aug 16, 2022
Aug 16, 2022
1hr 15 min
ការរើសអើង មានច្រើនទម្រង់ ការងារជាការងារ កុំយករឿងអីផ្សេងមក ដាក់ជាមួយ! បទពិសោធន៍មនុស្សម្នាក់ៗ ខុសៗគ្នា យើងមិនមែនគេ ហើយគេក៏មិនមែនយើង គ្មានអ្នកយល់ពីយើង ជាយើងទេ! រឿងខ្លះទាល់តែអ្នកធ្លាប់ឆ្លងកាត់ រស់នៅជាមួយវាទើបអ្នកយល់ច្បាស់ថាវាយ៉ាងម៉េច។ អរគុណ! ភ្ញៀវកិត្តិយសៈ Soy Senghour & ChaCha

Aug 9, 2022
ថោកអីនឹងដៃថ្លៃអីនឹងមាត់
Aug 9, 2022
Aug 9, 2022
1hr 9 min
ពួកយើងទាំង៣ បានពិភាក្សារ និងចែករំលែកបទពិសោធន៍ក្នុងអាជីពថតរូបផ្នែក អាពាហ៍ពិពាហ៍ និង ទំហំទីផ្សារ ក្នុងស្រុក។ វគ្គគឺមានប្រយោជន៍ខ្លាំងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ក្លាយជាអ្នកថតរូប អាជីព ហើយទាំងអ្នកកំពុងប្រកបអាជីពក៏កាន់តែល្អទៀត!
ភ្ញៀវកិត្តិយស៖ Betro James ពីខាង Excellent Media
និង Sinara Song ពីខាង 25th Twenty-Fifth Media Cambodia





