Episodes

Tuesday Oct 01, 2024
ពីក្រោយ Gumball 3000 នៅកម្ពុជា
Tuesday Oct 01, 2024
Tuesday Oct 01, 2024
ព្រឹត្តិការណ៍កើតឡើងតែងតែមានភាគីជាច្រើនចូលរួម និង មហាជនជាសាក្សី។ ការងារមួយនេះ យើងទាំងអស់គ្នាបានធ្វើឲ្យបងប្អូនទាំងអស់ មានអនុស្សាវរីយ៍ល្អ មានស្នាមញញឹម មានក្តីស្រមៃ បន្តដំណើររបស់ខ្លួនឲ្យទៅមុខ។ ពួកយើងខ្ញុំបានជជែកគ្នាពី ដើមហេតុ និងរឿងរ៉ាវក្រោយឆាកជាច្រើនទាក់ទងនឹង Gumball 3000 ភ្ញៀវកិត្តិយសៈ Bong Peter ពី Rev Up Cambodia Yura & Lyheang ពី HYPE Autos Customs Bunlong ពី BLK Detailing Center Audio Mixed by: Vitovvs Podcast Crew: Phara, Heang, Skyy & Seng HaoPhoto by: Dina.portfolio

Tuesday Sep 10, 2024
ស្រលាញ់កុំទៅញឹក បើរឭកទៅយូរៗម្ដង
Tuesday Sep 10, 2024
Tuesday Sep 10, 2024
ចាប់ផ្តើមពីការរាប់អាន ចាប់ផ្តើមពីការស្រលាញ់ លទ្ធផលដែលបានមកគឺពោពេញទៅដោយគុណភាព។ ការដែលធ្វើអី្វមួយឲ្យប្រាកដ ដោយប្រើការប្តេជ្ញារទៅធ្វើ យើងតែងនឹងបានផលដែលយើងសមនឹងទទួលបាន។ រឿងរ៉ាវដំណើរសិល្បៈរបស់ពួកគាត់ទាំង២ គឺស្តាប់ទៅពិតជាគួរឲ្យស្ញប់ស្ញែងណាស់! ភ្ញៀវកិត្តិយសៈ M.Fatt & VitoAudio Mixed by: Vito

Tuesday Sep 03, 2024
ម្នាក់មួយដៃម្នាក់ជើង ក្នុងវិស័យថតរូប
Tuesday Sep 03, 2024
Tuesday Sep 03, 2024
សិល្បៈមានច្រើនទម្រង់! ការថតរូបក៏ជាសិល្បៈ ប៉ុន្តែវាទាមទារច្រើន ដូចជាការរៀនសូត្រ ការហ្វឹកហាត់ និងការ អនុវត្តច្រើន។ អ្នកអាចចេះថតក្នុងរយៈពេលខ្លី តែអ្នកអាចនិងមិនទាន់ស្គាល់ច្បាស់ពីសិល្បៈថតរូប ច្រើនទេ ដូចនេះយើងគួរបើកចិត្តឲ្យទូលាយ ដើម្បីរៀនសូត្រពីគ្នា និង ចែករំលែកចំណេះដឹងទៅវិញទៅមក។
ភ្ញៀវកិត្តិយសៈ បង Mardy Suong សួង ម៉ារឌី & បង Sovanna Kem

Tuesday Aug 27, 2024
ស្វែងរកអាជីពរបស់ខ្លួន
Tuesday Aug 27, 2024
Tuesday Aug 27, 2024
ការងារខ្លះគឺកើតមកពីការស្រលាញ់ អាជីពខ្លះគឺមានមកពីពេលដែលយើងមានពេលវេលា យើងចូលចិត្តធ្វើការងារទាំងនោះ! ក្នុងវគ្គនេះពួកយើងជជែកគ្នាពីជំនួយ ក្នុង និង ក្រៅស្រុក ហើយពីបទពិសោធន៍ប្រកបអាជីវកម្មរបស់គាត់ផងដែរ! ភ្ញៀវកិត្តិយសៈ Mice & Gino ពី @costmebeauty5124

Tuesday Aug 06, 2024
ទឹកត្រជាក់ត្រីកុំ
Tuesday Aug 06, 2024
Tuesday Aug 06, 2024
ការងារខ្លះ មិនទាន់នឹងបានប្រលូកផង យើងជៀសវាងវាបាត់។ នេះជាកត្តាមួយធ្វើឲ្យយើងបាត់បង់ឳកាសច្រើនណាស់! បើមានចាប់ឲ្យជាប់ បើអត់ប្រឹងរៀនប្រឹងអនុវត្តដើម្បីបង្កើនឳកាស។ ឆ្លងកាត់ទើបដឹង រឿងខ្លះទាល់តែបែបនេះឯង។ភ្ញៀវកិត្តិយសៈ Monirath (Jessie)

Tuesday Jul 30, 2024
NEVER STOP LEARNING
Tuesday Jul 30, 2024
Tuesday Jul 30, 2024
ជជែកគ្នាច្រើនពីអាជីពជាងអ្នកថតរូប ក៏ដូចជាអ្នកផលិតមាតិកា នៅប្រទេសសាំងហ្គាពួរ និង ម៉ាឡេស៊ី។ យើងបានប្តូរយោបល់គ្នាច្រើនពីវិធីធ្វើឲ្យការងារខ្លួនរីកចម្រើន។ សូមបងប្អូនបើកមើល Subitle បើសិនស្តាប់មិនទាន់! មានទាំងភាសាខ្មែរ និង ភាសាអង់គ្លេស សូមអរគុណ!
ភ្ញៀវកិត្តិយសៈ Mark & Steph